![]() |
នៅលើបញ្តាញសង្គម Twitter រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ លោក Javad Zarif បានឲ្យដឹងថា អាមេរិកនិងសម្ព័ន្ធមិត្តគប្បីឈប់ចោទប្រកាន់ដោយប្រើពាក្យសំដីគ្មានហេតុផល និងសីលធម៌ក្លែងក្លាយអំពីមីស៊ីលរបស់អ៊ីរ៉ង់ ហើយលោកក៏ចោទប្រកាន់អាមេរិកពីបទលក់អាវុធដែលមានតម្លៃទឹកប្រាក់រាប់រយលានដុល្លាអាមេរិកដើម្បីវាយសម្លាប់ជនជាតយេម៉ែនផងដែរ។ មុននោះនាថ្ងៃទី១២ខែធ្នូ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បានអំពាវនាវឲ្យ ក្រុមប្រឹក្សាសន្តិសុខនៃ អ.ស.ប បន្តមានសកម្មភាពដាក់ទ័ណ្ឌកម្មលើអ៊ីរ៉ង់សំដៅរារាំងកម្មវិធីអភិវឌ្ឍមីស៊ីលរបស់ទីក្រុង Tehran ដែលទីក្រុងវ៉ាស៊ីនតោនបានចាត់ទុកថានេះគឺជាការគំរាមកំហែងដល់ តំបន់នានានិងពិភពលោកផងដែរ៕

