រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ លោក Hossein Amir Abdollahian។ (រូបថត៖ AFP/VNA) |
នាថ្ងៃដដែល អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Saeed Khatibzadeh បានអំពាវនាវឲ្យភាគីទាំងអស់ដែលអញ្ជើញចូលរួមវង់ចរចានុយក្លេអ៊ែរលើកទី៨នៅវីយ៉ែន ជាមួយការប្ដេជ្ញាចិត្តដើម្បីឈានដល់កិច្ចព្រមព្រៀងដ៏ល្អមួយ។ លោករូបនេះក៏បានឲ្យដឹងផងដែរថា អ៊ីរ៉ង់នឹងមិនទទួលយកសំណើរណាមួយដែលមិនត្រូវបានចែងនៅក្នុង JCPOA ឡើយ ហើយនឹងបន្តប្រដេញតាមផលប្រយោជន៍របស់តេអេរ៉ង់ពាក់ព័ន្ធដល់កិច្ចព្រមព្រៀងនេះ៕

