ប្រជាជនធ្វើបាតុកម្មប្រឆាំងជំទាស់នឹងផែនការកំណែទម្រង់យុត្តិធម៌នៅមុខទីស្នាក់ការរដ្ឋសភាអ៊ីស្រាអែល កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣។ (រូបថត៖ Hazem Bader/AFP) |
ហានិភ័យនៃ "សង្រ្គាមស៊ីវិល" មួយនៅក្នុងប្រទេសនេះ។ លោក Netanyahu ក៏បាននិយាយផងដែរថា សម្ព័ន្ធមិត្ត "ភាគច្រើន" នៅក្នុងសម្ព័ន្ធភាពកាន់អំណាច បានគាំទ្រចំពោះឥរិយាបទ នេះ។
កាលពីថ្ងៃទី២៧ មីនា ផងដែរ រដ្ឋាភិបាលចម្រុះរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល
លោក Benjamin Netanyahu ក៏បានឈ្នះការបោះឆ្នោតមិនទុកចិត្តចំនួនពីរដែលភាគី
ប្រឆាំងដាក់ជូនរដ្ឋសភា ទាក់ទងនឹងផែនការកំណែទម្រង់យុត្តិធម៌។ ការបោះឆ្នោតនេះ
ប្រព្រឹត្តទៅ នៅពេលដែលមនុស្សជាង ៦០ម៉ឺន នាក់បានចូលរួមក្នុងបាតុកម្មនៅទូទាំង
ប្រទេសកាលពីរាត្រីថ្ងៃទី២៦ដល់ទៀបភ្លឺថ្ងៃទី២៧ ខែមីនា បន្ទាប់ពីលោកនាយករដ្ឋ
មន្ត្រី Netanyahu បានបណ្តេញចេញពីតំណែងចំពោះរដ្ឋមន្ត្រីការពារជាតិលោក Yoav Gallant សមាជិកជាន់ខ្ពស់នៃគណបក្ស Likud របស់លោកនាយករដ្ឋមន្រ្តី Netanyahu និងជាមន្ត្រីជាន់ខ្ពស់បំផុតក្នុងរដ្ឋាភិបាលដែលប្រឆាំងជំទាស់ផែនការកំណែទម្រង់យុត្តិធម៌៕

