![]() |
កងទ័ពអ៊ីស្រាអែលបានឲ្យដឹងថាមានរ៉ុក្កែតនិងគ្រាប់កាំភ្លើងធំប្រមាណ៣០គ្រាប់ ពីតំបន់ហ្គាហ្សា បានបាញ់បោះទៅកាន់ដែនដីអ៊ីស្រាអែលកាលពីយប់ថ្ងៃទី ១៩ ខែមិថុនា។ ប្រព័ន្ធការពារមីស៊ីលអ៊ីស្រាអែលបានរារាំងគ្រាប់រ៉ុកកែតចំនួន ៧ គ្រាប់ហើយនាបច្ចុប្បន្ននេះមិនទាន់មានសេចក្តីរាយការណ៍អំពីការស្លាប់ និងការរងរបួសរបស់ភាគីអ៊ីស្រាអែលពីការបាញ់រ៉ុក្កែតនោះឡើយ ខណៈដែលសាក្សី ជាច្រើននាក់បានអះអាងថាការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលបាន ធ្វើឱ្យទាហានក្រុមឥស្លាម Hamas ចំនួនពីរនាក់ត្រូវបានរងរបួស៕

