ការិយាល័យសារព័ត៌មាននៃកងកម្លាំងការពារអ៊ីស្រាអែល (IDF) បានឲ្យដឹងថា បន្ទាប់ពីវាយតម្លៃសភាពការណ៍រួចមកកងទ័ពបានចាប់ផ្តើមបង្កើននិងបំពេញបន្ថែមទាហាននៅតំបន់ West Bank។
នៅព្រឹកថ្ងៃដដែល យ៉ាងហោចណាស់មានទាហាន IDF ចំនួន ១២ នាក់បានរងរបួសផងដែរ បន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍នៅទីក្រុងយេរូសាឡិម។ កម្លាំងសន្តិសុខអ៊ីស្រាអែលប្រកាសថា ពួកគេបានចាប់ខ្លួនជនសង្ស័យម្នាក់ដែលធ្វើការវាយប្រហារនេះ។ នៅក្នុងហេតុការមួយផ្សេងទៀត ទាហានអ៊ីស្រាអែលម្នាក់បានរងរបួសដោយសារការវាយប្រហារដោយកាំភ្លើងនៅក្នុងទីក្រុង Qalqilya នៃតំបន់ West Bank។ ក្រៅពីនេះ នៅទីក្រុង Jenin នៃតំបន់ West Bank មានការប៉ះទង្គិចគ្នារវាង IDF និងក្រុមបាតុករប៉ាឡេស្ទីន ដែលធ្វើឲ្យបាតុករពីរនាក់ស្លាប់។
ហេតុការហឹង្សាកើតឡើងមួយសប្តាហ៍បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក Donald Trump ប្រកាសផែនការសន្តិភាពមជ្ឈឹមបូព៌ា។ ផែនការនេះបានយល់ស្របការដែលអ៊ីស្រាអែលបានរួមបញ្ចូលទីប្រជុំជននៅតំបន់ West Bank ក៏ដូចជាការទទួលស្គាល់តំបន់ជ្រលង Jordan គឺជារបស់អ៊ីស្រាអែល៕
