អ្នកនាំពាក្យក្រសួងការបរទេសអ៊ីស្រាអែល លោក Lior Haiat បានបញ្ជាក់ថា អ៊ីស្រាអែលនឹងបន្តជំរុញគំនិតផ្តួចផ្តើមថ្មី និងពង្រីកគំនិតផ្តួចផ្តើមដែលមានស្រាប់ ដើម្បីជួយសម្រួលដល់លំហូរជំនួយទៅកាន់តំបន់ហ្គាហ្សាជាបន្តបន្ទាប់និងទូលំទូលាយតាមផ្លូវគោក ផ្លូវអាកាស និងផ្លូវសមុទ្រ។

ជំនួយមនុស្សធម៌ត្រូវបានទម្លាក់ចូលទៅក្នុងតំបន់ហ្គាហ្សា នៅថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២៤។ រូបថត៖ THX/TTXVN

នាថ្ងៃដដែលនោះ ថ្លែងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant បានស្នើគំនិតនៃការបង្កើតកងកម្លាំងយោធាពហុជាតិ រួមទាំងកងទ័ពមកពីបណ្តាប្រទេសអារ៉ាប់ ដើម្បីកែលម្អស្ថានភាពសន្តិសុខ និងការពារក្បួនរថយន្តដឹកជំនួយមនុស្សធម៌នៅតំបន់ហ្គាហ្សា៕