ច្រកទ្វារព្រំដែន Kerm Shalom

ក្នុងសេចក្តីប្រកាសមួយ លោក Avigdor Lieberman បានឲ្យដឹងថា ប្រសិនបើ ស្ថានភាពបន្តរក្សាបានភាពស្ងៀមស្ងាត់នៅតំបន់ព្រំដែនជាប់ជាមួយតំបន់ Gaza ដែលបច្ចុប្បន្នត្រូវបានកាន់កាប់ដោយចលនា Hamas រហូតដល់ព្រឹកថ្ងៃទី ១៥ ខែសីហា នោះច្រកទ្វារព្រំដែន Kerm Shalom នឹងត្រូវបានបើកនៅវេលាម៉ោង ៩ ព្រឹកថ្ងៃដដែល (តាមម៉ោងតំបន់មូលដ្ឋាន)ហើយវិសាលភាពធ្វើនេសាទ នឹងត្រូវបានបើកទូលាយដែលមានចម្ងាយពីឆ្នេរសមុទ្រប្រមាណ ១៤គីឡូម៉ែត្រ ផងដែរ។នាថ្ងៃទី៩ខែកក្កដា អ៊ីស្រាអែលបានបិទច្រកទ្វារព្រំដែន Kerm Shalom ដោយមាន មូលហេតុថា ភាគីខាងតំបន់ Gaza បានបង្ហោះខ្លែងនិងប៉េងប៉ោងបង្ក ឆេះទៅកាន់ប្រទេសនេះ៕