ទីប្រជុំជន Maale Adumim របស់អ៊ីស្រាអែលនៅត្រើយខាងលិច (រូបថត៖ AFP/TTXVN)

ខុទ្ទកាល័យរដ្ឋមន្រ្តីការពារជាតិអ៊ីស្រាអែលលោក Avigdor Lieberman នា

ថ្ងៃទី៤ មករា ឲ្យដឹងថា លោក Lieberman បានកោះហៅកិច្ចប្រជុំមួយរួមមានមន្ត្រី

ផ្នែកផែនការមេជាន់ខ្ពស់នាសប្ដាហ៍ខាងមុខ សំដៅពិភាក្សាអំពីការបើកទូលាយ

ទីប្រជុំជនជ្វីហ្វនៅត្រើយខាងលិច។ តាមសេចក្ដីជូនដំណឹងថា លោក Lieberman

បានកោះហៅកិច្ចប្រជុំរបស់ក្រុមប្រឹក្សាផែនការមេកំពូល នាថ្ងៃទី៨ មករា ខាងមុខ

ដើម្បីអនុម័តលើកម្មវិធីថ្មីអំពីការរៀបចំនិងលក់ផ្ទះសម្បែងនៅតំបន់ទាំងអស់

ចំណុះត្រើយខាងលិច៕