ក្នុងការវាយប្រហារនេះ កងទ័ពអ៊ីស្រា អែលបានបាញ់ត្រូវចំលើប៉ុស្តិ៍ត្រួត ពិនិត្យមួយកន្លែងរបស់ហាម៉ាស និងវាយប្រហារទៅលើតំបន់ដីមួយដែលហៅថា“ ដីកសិកម្ម” នៅភាគខាងកើតហ្គាហ្សាទៀតផង។
កាលពីមុននោះ ការវាយប្រហារស្រដៀងគ្នារបស់ អ៊ីស្រាអែលសំដៅទៅលើ“ ដីកសិកម្ម”នេះត្រូវបានចាត់ទុកថាសំដៅទៅលើជើងទម្របាញ់រ៉ុក្កែត ដែលត្រូវបានផ្ទុកនៅក្នុងលេណដ្ឋាននៅបរិវេណតំបន់ដីនេះ។ IDF ក៏បានបញ្ជាក់ពីការវាយប្រហារដោយឧទ្ធម្ភាគចក្រ និងយន្តហោះចម្បាំងដោយលើកឡើងថាគោលដៅនេះគឺជា “រចនាសម្ព័ន្ធក្រោមដីរបស់ហាម៉ាស” ៕
