និស្សិតវៀតណាមនៅទីក្រុង Grenoble សម្ដែងរឿង "ព្រះចង្ក្រាន" នៅក្នុងកម្មវិធី។(រូបថត៖ VOV) |
“ឆ្នាំរោង មិនត្រឹមតែជានិមិត្តរូបនៃកម្លាំងប៉ុណ្ណោះទេ ថែមទាំងតំណាងឱ្យការចាប់ ផ្តើមថ្មីសម្រាប់គម្រោងផ្ទាល់ខ្លួន គ្រួសារ និងអាជីពទៀតផង។ តំបន់ Grenoble មានសហគមន៍ជនវៀតណាម ជាមួយនឹងចំនួននិស្សិត និងអ្នកស្រាវជ្រាវយ៉ាងច្រើន កុះករ ដែលជានិមិត្តរូបនៃកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្ររវាងវៀតណាម និងបារាំង”។ ព្រឹត្តិការណ៍អំណរបុណ្យតេតឆ្នាំ២០២៤ បានទាក់ទាញការយកចិត្តទុកដាក់របស់ ភ្ញៀវជិត ៣០០ នាក់ មិនត្រឹមតែនិស្សិតនិងអាណិកជនវៀតណាមប៉ុណ្ណោះទេ ថែមទាំង ក៏មានមិត្តភក្តិបារាំង និងនិស្សិតអន្តរជាតិជាច្រើនទៀតផង។ នេះក៏ជាឱកាសសម្រាប់ អាណិកជនវ័យក្មេងនៅបារាំងដើម្បីទទួលបទពិសោធន៍ ក៏ដូចជាបន្តផ្សព្វផ្សាយវប្បធម៌ ប្រពៃណីរបស់ស្រុកកំណើតផងដែរ៕

