វាលសាកល្បងនុយក្លេអ៊ែរPunggye- Ri នៅ ស.ប.ប កូរ៉េ


មន្ត្រីជាន់ខ្ពស់របស់ អង្គការ CPBTO បានឲ្យដឹងថាអង្គការនេះនឹង ផ្តល់ឧបករណ៍សម្ភារៈជំនាញ បច្ចេកវិទ្យា និងធ្វើការពិនិត្យមើលវាលសាកល្បង នេះព្រមទាំងអំពាវនាវឲ្យ ស.ប.ប កូរ៉េឈានទៅចុះហត្ថលេខានិងផ្តល់សច្ចាប័ន ជូនឲ្យ CPBTO ។ ចំពោះបញ្ហានេះ នាថ្ងៃទី១៧ខែតុលា ថ្នាក់ដឹកនាំ ស.ប.ប កូរ៉េ លោក Kim Jong – Un បានឯកភាពជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike PomPeo ចំពោះការអញ្ជើញអ្នកសង្កេតការណ៍មកដល់ទីនេះដើម្បីទទួល បញ្ជាក់ថាប្រទេសនេះបានបិទមូលដ្ឋានសាកពិសោធន៍នេះជាពិតប្រាកដដែរឬទេ។

ក្នុងពេលនោះ ក្រសួងការបរទេសកូរ៉េខាងត្បូងបានឲ្យដឹងថា នាថ្ងៃទី ១៩ ខែតុលា បេសកជនទទួលបន្ទុកខាងនុយក្លេអ៊ែរជួរមុខរបស់ប្រទេសនេះនិងចិន នឹងរៀបចំកិច្ចប្រជុំពិភាក្សាស្តីអំពីវិធីរំលាយអាវុធនុយក្លេអ៊ែរនៅប្រទេសកូរ៉េខាង ជើង និងនាំមកនូវសន្តិភាពយ៉ាងយូរអង្វែងដល់ឧបទ្វីបកូរ៉េផងដែរ៕