អគ្គលេខាធិការអង្គការ OECD លោក Angel Gurria ។ (រូបថត៖ Wikimedia)

អគ្គលេខាធិការនៃអង្គការសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) លោក Angel Gurria បានសង្កត់ធ្ងន់ថា “ ឱនភាពសេដ្ឋកិច្ចសកលលោក កំពុងមានហានិភ័យកើតមានឡើង ក្នុង រយៈពេល ៦ ខែដើមឆ្នាំ ២០២០ ហើយប្រសិនបើ មិនចាត់វិធានភ្លាមៗចាប់តាំងពីពេលនេះ យើងមិនអាចជៀស ផុតពី សេណារីយ៉ូដ៏អាក្រក់នេះបានឡើយ”។

លោកក៏បន្តទៀតថា«មានតែការខិតខំប្រឹងប្រែងអន្តរជាតិទាំងមូលទើបជួយឲ្យពិភពលោកទប់ស្កាក់នឹងស្ថានភាពនាពេលបច្ចុប្បន្ន ដោយឆ្ពោះទៅរកដំណោះស្រាយវិបត្តិសេដ្ឋកិច្ច និងត្រួសត្រាយផ្លូវសម្រាប់ការស្តារឡើងវិញតែម្តង»៕