![]() |
លើសពីនេះទៀត របាយការណ៍របស់ OECD ក៏បានព្រមានថាភាពតានតឹង ពាណិជ្ជកម្មកំពុងកើនឡើងយ៉ាងអស្ថិរភាព ដែលគំរាមកំហែងខឿនសេដ្ឋកិច្ច អភិវឌ្ឍន៍និងទើបលេចធ្លោឡើង ខណៈពេលដែលបន្សល់ទុកនូវផលប៉ះពាល់ អវិជ្ជមានដល់ការវិនិយោគ ការងារធ្វើនិងជីវភាពរស់នៅលើសកលលោក។ គួរបញ្ជាក់ថាការព្រមានខាងលើនេះ ត្រូវបានអង្គការ OECD បាននាំចេញក្នុង បរិបទភាពតានតឹងពាណិជ្ជកម្មរវាងអាមេរិកនិងចិនកាន់តែកើនឡើងនៅពេល ដែលប្រធានាធិបតីអាមេរិកលោក Donald Trump បានបញ្ជាវាយកំរិតពន្ធ ១០% ក្នុងតម្លៃទឹកប្រាក់ចំនួន ២០០ ប៊ីលានដុល្លារអាមេរិក លើទំនិញនាំចូលពីចិន។ រីឯទីក្រុងប៉េកាំងវិញ ក៏បានប្រកាសនឹងវាយពន្ធលើ ទំនិញអាមេរិកដែលមាន តម្លៃទឹកប្រាក់ចំនួន ៦០ ប៊ីលានដុល្លារអាមេរិក ព្រមទាំង ដាក់ពាក្យបណ្តឹង អាមេរិកទៅកាន់អង្គការ ពាណិជ្ជកម្មពិភពលោក (WTO) ផងដែរ៕

