![]() |
មន្ត្រីការបរទេសដែលលាក់ឈ្មោះមួយរូប បានឲ្យដឹងថា ក្នុងជំនួបសម្ងាត់មួយនៅទីស្នាក់ការអង្គការណាតូនៅទីក្រុងព្រុចសែល(ប្រទេសបែលហ្សិក) បណ្តាមន្ត្រីជាន់ខ្ពស់របស់អាមេរិកបានជូនដំណឹងដល់ឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសមាជិកណាតូអំពីផែនការដកចេញពីកិច្ចព្រមព្រៀង INF ។
អាល្លឺម៉ងនិងសម្ព័ន្ធមិត្តអឺរ៉ុបបានអំពាវនាវអាមេរិកខិតខំប្រឹងប្រែងដល់ពេលចុងក្រោយ សំដៅបញ្ចុះបណ្ចូលរុស្ស៊ីឲ្យបញ្ឈប់ធ្វើសកម្មភាពនានា ដែលបណ្តាប្រទេសលោកខាងលិចបានចាត់ទុកជាទង្វើរំលោភបំពានលើកិច្ចព្រមព្រៀង INF ឬក៏ អាចរួមសហការជាមួយទីក្រុងម៉ូស្គូ រៀបចំកិច្ចចរចារស្តីពីកិច្ចព្រមព្រៀង INF សារជាថ្មីម្តងទៀត ដោយមានការចូករួមរបស់ចិនផងដែរ។ មន្ត្រីរូបនេះក៏បានសង្កត់ធ្ងន់ថា បណ្តាប្រទេសសម្ព័ន្ធមិត្តអឺរ៉ុបមានបំណង ចង់បានឃើញផ្ទាល់អំពីកិច្ចខិតខំប្រឹងប្រែងទីចុងក្រោយរបស់ខ្លួន ដើម្បីជៀងវាងពីការដែលអាមេរិកដកខ្លូនចេញពីកិច្ចព្រមព្រៀង INF ដែលប្រការនេះរុស្ស៊ីបានចាត់ទុកថានឹងធ្វើឲ្យពិភពលោកបំបាត់សុវត្ថិ ភាពផងដែរ៕

