![]() |
ចំនួនមនុស្សស្លាប់ក្នុងការបំផ្ទុះគ្រាប់បែកនេះបានកើនឡើងដល់ ១២៨ នាក់និង មនុស្សរងរបួសចំនួន ១៥០ នាក់។ នេះគឺជាការវាយប្រហារលើកទី ៣ នៅក្នុងសប្តាហ៍នេះ ដែលសំដៅទៅលើយុទ្ធនាការចលនាបោះឆ្នោតហើយបង្កើនការព្រួយបារម្ភអំពីស្ថានភាពសន្តិសុខនៃការបោះឆ្នោតប៉ាគីស្ថាន ដែលនឹងរៀបចំ នៅថ្ងៃទី ២៥ ខែកក្កដាខខាងមុខនេះ។កងទ័ពប៉ាគីស្ថានបានសម្រេចចិត្តដាក់ ពង្រាយទាហានចំនួនជាង ៣៧១.០០០ នាក់តាមសំណើរបស់ទីភ្នាក់ ងារឃ្លាំមើលការបោះឆ្នោតជាតិសំដៅធានាសណ្តាប់ធ្នាប់ក្នុងដំណើរការបោះឆ្នោត៕

