![]() |
លោក Mladenov ក៏បានសង្កត់ធ្ងន់ថា ដំណោះស្រាយចរចាររវាងប្រទេសទាំងពីរ កំពុងកាន់តែឃ្លាតយ៉ាងឆ្ងាយពីគ្នា។ ប្រការសំខាន់ៗនិងជាចម្បងបំផុតនោះ គឺជាឆន្ទៈដឹកនាំនិងនយោបាយចាំបាច់ ដើម្បីអនុវត្តការផ្លាស់ប្តូរ ប្រសិនបើគ្មានកត្តាទាំងនេះ ប្រជាជនប៉ាឡេស្ទីននិងអ៊ីស្រាអែលនឹងបន្តធ្លាក់ចូលក្នុងតំបន់គ្រោះថ្នាក់។ ការដែលក្រុមហាម៉ាស បានបន្តគ្រប់គ្រងតំបន់ហ្គាហ្សានោះ អ៊ីស្រាអែលបានអនុវត្តបទបញ្ជាដាក់កំហិតយ៉ាងតឹងរឹងចំពោះការធ្វើដំណើរទៅវិញទៅមក ក៏ដូចជារាល់វិធានការរារាំងចំពោះអាជ្ញាធរប៉ាឡេស្ទីន ហើយប្រការនេះបានធ្វើឱ្យស្ថានភាពគ្រោះថ្នាក់ងើបឡើងវិញ។ សកម្មភាពពង្រឹងសមត្ថភាពផ្នែកយោធានៅតែបន្តកើតឡើងជាអវិជ្ជមាន បានបណ្តាលឲ្យភាគីទាំងពីរធ្លាក់ចូលទៅក្នុងសង្រ្គាមដែលកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ៕

