ការផ្ទុះបានបំផ្លាញតំបន់ធំមួយនៃរដ្ឋធានី Beirut។ (រូបថត៖ TTXVN )

អ្នកនាំពាក្យរងនៃអគ្គលេខាធិការរង អ. ស. ប លោក Farhan Haq បានឲ្យដឹងថាការផ្តល់ជំនួយឧបត្ថម្ភសម្រាប់មន្ទីរពេទ្យនិងរាល់វិធានការព្យាបាលអ្នករងរបួសគឺជាអាទិភាពចម្បងនៃអង្គការនេះ។

អង្គការសុខភាពពិភពលោក (WHO) កំពុងសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងសុខាភិបាលលីបង់ ដើម្បីធ្វើការវាយតម្លៃចំពោះមណ្ឌលសុខភាពនៅ Beirut ។

នាបច្ចុប្បន្ន អ្នកជំនាញនៃ អ. ស.ប និងប្រទេសសមាជិកជាច្រើន ត្រូវបានបញ្ជូនទៅកាន់ទីក្រុង Beirut ដើម្បីជួយឧបត្ថម្ភក្នុងការឆ្លើយតបជាបន្ទាន់ហេតុការណ៍នេះផងដែរ៕