កន្លែងកើតហេតុនៃការវាយប្រហារដោយគ្រាប់បែកនៅរដ្ឋធានីកាប៊ុល អាហ្គានីស្ថាន។ (រូបថត៖ AFP/VNA) |
ថ្លែងនៅក្រុមប្រឹក្សាសន្តិសុខ អ.ស.ប លោកស្រី Deborah Lyons ចាត់ទុកថា ស្ថានការណ៍សេដ្ឋកិច្ចបច្ចុប្បន្ននេះនៅអាហ្គានីស្ថាន អាចបណ្ដាលឲ្យគ្រោះជួញដូរ គ្រឿងញៀន អាវុធនិងមនុស្សកើនឡើងយ៉ាងខ្លាំង ព្រមទាំងបង្កឡើងហានិភ័យនៃ ការផុសឡើងនៃលទ្ធិជ្រុលនិយមផងដែរ។ ស្ថានការណ៍ “ជាប់គាំង” នៃវិស័យធនាគារ អាចធ្វើឲ្យការដោះដូររូបិយវត្ថុក្រៅផ្លូវការកើនឡើង ដែលសម្រួលដល់ប្រតិបត្តិការភេរវ កម្ម រត់ពន្ធនិងជួញដូរគ្រឿងញៀន។ តាមលោកស្រី Lyons ចាត់ទុកថា ប្រការនេះនឹង ប៉ះពាល់ដល់អាហ្គានីស្ថានជាដំបូង បន្ទាប់នោះអាចរីករាលដាលលើតំបន់ទាំងមូល៕

