![]() |
លោក Griffiths កំពុងខិតខំប្រឹងប្រែងសង្គ្រោះជំនួបចរចាសន្តិភាពដែលត្រូវ លុបចោល នាខែកញ្ញាកន្លងទៅ។ ក្នុងសេចក្ដីថ្លែងការណ៍មួយចេញនាសប្ដាហ៍មុន លោក Griffiths បានសម្ដែងនូវក្ដីសង្ឃឹមថា នឹងនាំភាគីចូលរួមប្រយុទ្ធនានានៅ យេម៉ែនអោយចូលរួមតុចរចាក្នុងរយៈពេល១ខែ។ ប៉ុន្តែ អ្នកនាំពាក្យអង្គការសហ ប្រជាជាតិលោក Farhan Haq បានអោយដឹងថា គោលដៅនាបច្ចុប្បន្ននោះគឺការ ពិគ្រោះយោបល់ខាងផ្នែកនយោបាយរវាងភាគីពាក់ព័ន្ធនានាមុនចុងឆ្នាំនេះ៕

