![]() |
យោងតាមសេចក្តីប្រកាសសារព័ត៌មាននាថ្ងៃទី១៥ខែកញ្ញា នៃស្ថាប័ន សកម្មភាពកិច្ចការបរទេសអឺរ៉ុប (EEAS) ថា ក្នុងកិច្ចប្រជុំនៅទីក្រុង Geneva ប្រទេសស្វីសនាយប់ថ្ងៃទី១៤ខែកញ្ញា ភាគីទាំងពីរបានពិភាក្សាអំពីកិច្ចសហ ប្រតិបត្តិការរវាង EU និង អង្គការសហប្រជាជាតិ ជាមួយនឹងភាគីពាក់ព័ន្ធនានា មកចូលរួមកិច្ចចរចារសន្តិភាព Asanta (រួមមានរុស្ស៊ី អ៊ីរ៉ង់ និងទួរគី) ស្តីអំពី យន្តការឈប់បាញ់ ក៏ដូចជាកិច្ចការរៀនចំបង្កើតគណៈកម្មាធិការកែប្រែ រដ្ឋធម្មនុញ្ញ នៅប្រទេសស៊ីរី សំដៅចាប់ផ្តើមឡើងវិញនូវដំណើរការផ្សះផ្សារ នយោបាយនៅប្រទេសមជ្ឈិមបូព៌ានេះ។ EU ត្រៀមខ្លួនជាស្រេចចូលរួម ដំណើរការស្តារឡើងវិញរបស់ស៊ីរី នៅពេលដែលមានការផ្ទេរនយោបាយ ទាំងស្រុងនិងពេញលេញ៕

