អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ថ្លែងនៅក្នុងកិច្ចប្រជុំកំពូល G៧ នៅប្រទេសជប៉ុន (ប្រភព៖ អង្គការសហប្រជាជាតិ)

នាម្សិលមិញ ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅទីក្រុងហ៊ីរ៉ូស៊ីម៉ា (ប្រទេសជប៉ុន) ជាកន្លែងដែលកិច្ចប្រជុំកំពូលនៃក្រុមប្រទេសឧស្សាហកម្ម (G៧) និង G៧ បើកទូលាយនោះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានលើកឡើងថា ក្រុមប្រឹក្សាសន្តិសុខ និងប្រព័ន្ធ Bretton Woods សុទ្ធតែបង្ហាញនូវទំនាក់ទំនង ដែលមានមូលដ្ឋានផ្អែកលើកម្លាំងតាំងពីឆ្នាំ ១៩៤៥ ហើយឥឡូវនេះចាំបាច់ត្រូវធ្វើឱ្យប្រសើរឡើង ឲ្យត្រូវនឹងតថភាពជាក់ស្តែងនៃពិភពលោកនាពេលបច្ចុប្បន្ននេះ។ រចនាសម្ព័ន្ធហិរញ្ញវត្ថុសកលគឺហួសសម័យ មិនដំណើរការ និងអយុត្តិធម៌។ ចំពោះមុខនឹងវិបត្តិសេដ្ឋកិច្ចដែលបង្កឡើងដោយជំងឺរាតត្បាតកូវីដ ១៩ និងជម្លោះរុស្ស៊ី-អ៊ុយក្រែន វាមិនអាចបំពេញមុខងារជាមូលដ្ឋានរបស់ខ្លួន ជាបណ្តាញសុវត្ថិភាពសកលបានទេ។

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានចែករំលែកនូវអារម្មណ៍របស់លោកថា៖ នៅក្នុងកិច្ចប្រជុំទីក្រុង Hiroshima មានការយល់ដឹងកាន់តែច្រើនឡើងក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍ថា កិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើកំណែទម្រង់ស្ថាប័នដែលហួសសម័យគឺមិនទាន់រឹងមាំគ្រប់គ្រាន់ឡើយ៕