![]() |
មួយថ្ងៃមុនពេលប្រកាសរបាយការណ៍ចុងក្រោយស្តីពីស្ថានភាពសន្តិសុខស្បៀងអាហារនិងអាហារូបត្ថម្ភនៅលើពិភពលោក បណ្តាថ្នាក់ដឹកនាំអង្គការ កសិកម្មនិងស្បៀងអាហារនៃអង្គការសហប្រជាជាតិ (FAO) អង្គការសុខភាពពិភពលោក (WHO) អង្គការអន្តោប្រវេសន៍អន្តរជាតិ (IOM) មូលនិធិកុមារនៃអង្គការសហប្រជាជាតិ (UNICEF) កម្មវិធីស្បៀងអាហារពិភពលោក (WFP) និងខុទ្ធកាល័យកិច្ចការមនុស្សធម៌ (OCHA) បានចេញសេចក្តីថ្លែងការណ៍រួមដោយអះអាងថា ចំនួនមនុស្សដែលគ្មានអាហារបរិភោគនៅលើពិភពលោក បានកើនឡើងសារជាថ្មីម្តងទៀតក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ បន្ទាប់ពីការធ្លាក់ចុះជាច្រើនទសវត្សកន្លងមក។ ជម្លោះគ្នាគឺជាមូលហេតុដែលបង្កឱ្យមានភាពក្រីក្រនិងកង្វះអាហារូបត្ថម្ភក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះផងដែរ។ យោងតាមទិន្នន័យនៃការស្ថិតិ បានបង្ហាញថា ប្រជាជនប្រមាណ ៨២០ លាននាក់នៅទូទាំងពិភពលោកកំពុងរស់នៅក្នុងការកង្វះស្បៀងអាហារ ដែលក្នុងនោះមានកុមារជិត ៥ លាននាក់ ដែលមានអាយុក្រោម ៥០ ឆ្នាំ មានការកង្វះអាហារូបត្ថម្ភយ៉ាងធ្ងន់ធ្ងរផងដែរ៕

