លេខាធិការប្រតិបត្តិអនុសញ្ញាក្របខ័ណ្ឌអង្គការ សហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) លោកស្រី Patricia Espinosa។ (រូបថត៖ Andreas Rentz/ Getty) |
ក្រៅពីនោះ កិច្ចប្រជុំក៏ពិភាក្សា អំពីការដែលប្រទេសនានាគ្រោងនឹងចេញផ្សាយច្បាប់ គោលនយោបាយ និងកម្មវិធី នានា ដើម្បីអនុវត្តន៍កិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ ដែល បានចុះហត្ថលេខាកាលពីឆ្នាំ ២០១៥ ដោយមានខ្លឹមសារស្នូលនោះ គឺរក្សាកំណើន សីតុណ្ហភាពភពផែនដីនៅក្រោម ២ អង្សាសេ ក៏ដូចជាការខិតខំប្រឹងប្រែងឆ្ពោះទៅ រកគោលដៅខ្ពស់ជាង ដែលស្ថិតក្រោម ១,៥ អង្សាសេ បើប្រៀបធៀបទៅនឹងសម័យ មុនឧស្សាហកម្ម៕

