នារីនិងកុមារជាច្រើននៅអាហ្គានីស្ថានត្រូវជម្លៀសចេញពីលំនៅដ្ឋានដោយសារសង្គ្រាម។(រូបថត៖ Xinhua/VNA) |
ថ្លែងនៅកិច្ចប្រជុំតាមប្រព័ន្ធវីដេអូកាលពីថ្ងៃទី២០ ខែតុលាមុនពេលប្រារព្ធកិច្ច ប្រជុំបើកចំហរបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.បអំពីបញ្ហានារី សន្តិភាពនិងសន្តិសុខ នោះ លោកស្រី Davidian បានស្នើឲ្យ សហគមន៍អន្តរជាតិចាំបាច់ត្រូវមានសម្លេងរួម យ៉ាងខ្លាំងក្លាក្នុងការដាស់តឿនឲ្យរដ្ឋបាលតាលីបង់ធានាគោលការណ៍និងសិទ្ធិមនុស្ស ក៏ដូចជាសិទ្ធិរបស់នារីផងដែរ។
មន្ត្រីអ.ស.បរូបនេះក៏បានសន្យាថា នឹងស្នាក់នៅអាហ្គានីស្ថានដើម្បីជួយឧបត្ថម្ភ នារីនិងកុមារីនៅទីនេះ តាមរយៈវិស័យនានាដូចជា ធានាការពង្រឹងនិងគោរពសិទ្ធិរបស់ នារី; ធានាឲ្យសម្លេងរបស់នារីត្រូវបានផ្ទៀងស្ដាប់; ជួយឧបត្ថម្ភដល់អង្គការស៊ីវិលរបស់ នារី ដើម្បីប្រតិបត្តិការជាធម្មតា; ធានាឲ្យនារីទទួលបានសេវាកម្មជួយសង្គ្រោះចាំបាច់ នានា ដូចជាចំណាត់ការលើអំពើហឹង្សាសំដៅទៅលើនារីនិងកុមារី៕

