![]() |
ក្នុងសារលិខិតមួយសម្រាប់ទិវាពិភពលោកបង្ការនិងប្រយុទ្ធទប់ស្កាត់នឹងមេរោគហ៊ីវ/អេដស៍ អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ លោក Atonio Guterres បានអះអាងថា ការរីកចម្រើនគួរឲ្យកត់សម្គាល់ក្នុងការធ្វើរោគវិនិច្ឆ័យនិងព្យាបាលជំងឺនេះក៏ដូជជាការខិតខំប្រឹងប្រែងបង្ការនិងប្រយុទ្ធទប់ស្កាត់ជំងឺនេះ បានជួយទប់ស្កាត់មនុស្សរាប់លាននាក់ជៀសវាងពីការឆ្លងមេរោគហ៊ីវផងដែរ។ ទោះជាយ៉ាងណាក៏ដោយកម្រិតនៃការរីកចម្រើន មិនទាន់មានភាពសិក្តសមនឹងបំណងប្រាថ្នារបស់សហគមន៍អន្តរជាតិនោះឡើយ។ លោក Antonio Guterres ក៏បានឲ្យដឹងថាការរើសអើងនៅតែរារាំងមនុស្សដែលប្រឈមនឹងការងាយឆ្លងមេរោគពីការទទួលបានសេវាបង្ការនិងព្យាបាល ជាពិសេសគឺចំពោះអ្នកដែលមានគ្រោះថ្នាក់ខ្ពស់បំផុត ដូចជាអ្នករកស៊ីផ្លូវភេទ អ្នកញៀនគ្រឿងញៀន និងជនចំណាកស្រុក ក៏ដូចជា ស្ត្រីនិងក្មេងស្រីជាដើមផងដែរ។

