ជនចំណាកស្រុក (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

នាថ្ងៃទី ១៣ ខែសីហា ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) បានអំពាវនាវដល់រដ្ឋាភិបាលអឺរ៉ុបទទួលយកជនចំណាកស្រុកចំនួន ៥០០ នាក់ ដែលទើបនឹងបានជួយសង្គ្រោះ ប៉ុន្តែនាបច្ចុប្បន្ននេះពួកគេនៅតែជាប់នៅសមុទ្រមេឌីទែរ៉ាណេនៅឡើយ ក្នុងបរិបទដែល“ ទ្វីបចំណាស់”នេះនៅមិនទាន់ទទួលបានការឯកភាពគ្នាអំពីការដែលតើប្រទេសណានឹងទទួល យកជនចំណាកស្រុកទាំងនេះឡើយ។

លោក Vincent Cochetel បេសកជនពិសេសរបស់ UNHCR ទទួលបន្ទុកសមុទ្រមេឌីទែរ៉ាណេ បានឲ្យដឹងថា នេះកំពុងជាការរត់ប្រណាំងជាមួយពេលវេលា ខណៈដែលខ្យល់ព្យុះកំពុងកើតមានឡើង ហើយលក្ខខ័ណ្ឌរស់នៅរបស់ជនចំណាកស្រុកទាំងនេះកាន់តែអាក្រក់ទៅៗផងដែរ៕