រូបថតអ្នកកាសែត Jamal Khashoggi ( រូបថត ៖Washington Post)

ថ្លែងនៅក្នុងសន្និសីទកាសែតនៅទីស្ដីការអង្គការសហប្រជាជាតិ លោកស្រី Agnes Callamard អ្នករាយការណ៍ពិសេសលើបញ្ហាសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការបានសង្កត់ធ្ងន់ថា នាបច្ចុប្បន្ននេះ គ្មានព័ត៌មានណាមួយ ដែលសរឲ្យឃើញថា ករណីនេះជាការធ្វើឃាតដោយអចេតនា ហើយចាំចាច់ត្រូវស៊ើបអង្កេតបំភ្លឺថា តើការធ្វើឃាតពោលខាងលើនេះ គឺ"ក្នុងនាមរដ្ឋាភិបាលអារ៉ាប៊ីសាអូឌិត ដែរឬទេ"។ លោកស្រីក៏បានស្នើឲ្យប្រទេសអារ៉ាប៊ីសាអ៊ូឌិតនិងទួរគី គប្បីសហការគ្នាជាមួយស្ថាប័នចំនួន ៣ នៃអង្គការសហប្រជាជាតិ គឺក្រុមប្រឹក្សាសន្តិសុខ មហាសន្និបាត និង ក្រុមប្រឹក្សាសិទ្ធិមនុស្សដើម្បីធ្វើការស៊ើបអង្កេតអន្តរជាតិ។

នាថ្ងៃដដែល ទូរទស្សន៍អារ៉ាប៊ីសាអូឌិតបានដកស្រង់ប្រសាសន៍របស់ទីភ្នាក់ងាររដ្ឋអាជ្ញានៃប្រទេសនេះបានឲ្យដឹងថា ដោយផ្អែកលើព័ត៌មានពីភាគីទួរគីនោះ ការធ្វើឃាត អ្នកកាសែត Jamal Khashoggi គឺទំនងបាន"រៀបចំទុកជាមុន " ផងដែរ៕