![]() |
នៅទីនេះ លោក Patrick Cammaert បានអំពាវនាវដល់កងកម្លាំងរបស់រដ្ឋាភិបាលយេម៉ែនដែលគាំទ្រដោយអារ៉ាប៊ីសាអ៊ូឌីត និងក្រុមឧទ្ទាម Houthi គោរពកិច្ចព្រមព្រៀងឈប់បាញ់ ដែលបានឯកភាពគ្នានាពេលកន្លងទៅនៅស៊ុយអែត។ លោក Patrick Cammaertក៏បានអះអាងថាសហគមន៍អន្តរជាតិកំពុងខិតខំប្រឹងប្រែងដើម្បីបញ្ចប់សង្គ្រាមនៅយេម៉ែន។ លើសពីនេះទៀតលោក Patrick Cammaert ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់និងអះអាងថាលោកនឹងទៅទស្សនកិច្ច នៅតំបន់សង្គ្រាមនៃទីក្រុងនាពេលខាងមុខផងដែរ៕

