![]() |
យោងតាមអង្គការធ្វើចំណាកស្រុកអន្តរជាតិ (IOM) នៃ អង្គការសហប្រជាជាតិ បានឲ្យដឹងថា ជនចំណាកស្រុកចេញដំណើរពីទីក្រុង San Sedro Sula នៃប្រទេស Honduras ដោយមានមនុស្សចំនួន ២០០ នាក់ តែនាបច្ចុប្បន្នចំនួននេះបានកើនឡើងដល់ ៧២០០ នាក់ ដែលភាគច្រើនជាប្រជាជន Honduras ។
ពាក់ព័ន្ធនឹងការគំរាមកំហែងរបស់ប្រធានាធិបតីអាមរិក លោក Donald Trump ស្តីអំពីការដាក់ពង្រាយកងទ័ពមកទប់ទល់នឹងបញ្ហាជនចំណាកស្រុកនោះ អ្នករាយការណ៍ពិសេសរបស់ អង្គការសហប្រជាជាតិ ទទួលបន្ទុកផលប្រយោជន៍របស់ជន ចំណាកស្រុក លោក Felipe Gonzalez Morales បានប្រកាសថា ទង្វើនេះ ពិតជា «គ្រោះថ្នាក់» ដោយសារតែ នៅពេលដែលប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ ដើម្បីអនុវត្តភារកិច្ចដែលមិនមែនជាលក្ខណៈពិតនោះទេ គឺនឹងបង្កការរំលោភ បំពានលើសិទ្ធិមនុស្សជាមិនខានឡើយ»៕

