នាយករដ្ឋមន្រ្តីវៀត ណាមលោក Pham Minh Chinh ជួបសន្ទនាជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ (អ.ស.ប) លោក Antonio Guterres។ (រូបថត៖ VNA) |
រីឯខ្លួនវិញ លោកអគ្គលេខាធិការអ.ស.ប បានវាយតម្លៃខ្ពស់ចំពោះការចូលរួម របស់វៀតណាមក្នុងបញ្ហាអន្តរជាតិនានា រួមទាំងការឆ្លើយតបនឹងការប្រែប្រួលអាកាស ធាតុ និងការចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អ.ស.ប ហើយវាយតម្លៃខ្ពស់ពីការ សន្យារបស់វៀតណាមនៅ COP២៦ អំពីការបញ្ចេញចោលឧស្ម័នផ្ទះកញ្ចក់សូន្យសុទ្ធ ផងដែរ។ លោក Antonio Guterres ឲ្យដឹងថា អ.ស.បត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភ វៀតណាមក្នុងដំណើរការផ្លាស់ប្ដូរទៅជាខឿនសេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចវិលជុំ ការ អភិវឌ្ឍថាមពលកកើតឡើងវិញ ជួយឧបត្ថម្ភវៀតណាមនិងប្រទេសនានានៅក្នុងអាង ទន្លេមេគង្គ ដោះស្រាយបញ្ហាស្រុតបាក់ដី ការជ្រាបទឹកប្រៃ ផ្លាស់ប្ដូរការធ្វើវប្បកម្ម ហើយប្រើប្រាស់ប្រភពទឹកប្រកបដោយចីរភាពសំដៅធានាសន្តិសុខស្បៀងអាហារផងដែរ៕

