ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សលោកស្រី Michelle Bachelet។ (រូបថត៖ AFP/TTXVN) |
នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោកស្រី Bachelet បានអំពាវនាវឲ្យអាជ្ញាធរ ស៊ូដង់ ការពារប្រជាជននៅ Darfur ខាងលិចបន្ទាប់ពីមានការប៉ះទង្គិចគ្នាជាច្រើនថ្ងៃ រវាងក្រុមអារ៉ាប់និងក្រុមមិនមែនអារ៉ាប់ បណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ ២១៣ នាក់ត្រូវសម្លាប់។ អាជ្ញាធរស៊ូដង់ ចាំបាច់ត្រូវធ្វើការស៊ើបអង្កេតភ្លាមៗ ទូលំ ទូលាយ យុត្តិធម៌ និងឯករាជ្យលើការវាយប្រហារនេះ ហើយនាំអ្នកទទួលខុសត្រូវ ទាំងអស់មកផ្ដន្ទាទោសស្របតាមច្បាប់មនុស្សធម៌អន្តរជាត៕

