តាមការគ្រោងទុក ការបោះឆ្នោតជ្រើសរើសមេដឹកនាំបក្សអភិរក្សនិយមថ្មីនឹងប្រព្រឹត្តិទៅនារដូវក្តៅខាងមុខ ហើយអ្នកឈ្នះឆ្នោតនឹងជំនួសលោក Johnson ក្នុងមហាសន្និបាតប្រចាំឆ្នាំរបស់គណបក្សអភិរក្សនិយមនៅដើមខែតុលា។

ថ្លែងមតិនៅផ្ទះលេខ ១០ វិថី Downing (វីមាននាយករដ្ឋមន្ត្រី) លោក Boris Johnson អាយុ ៥៨ ឆ្នាំបានសម្តែងពី "ការសោកសៅយ៉ាងខ្លាំងដែលត្រូវចាកចេញពីការងារដ៏ល្អបំផុតនៅលើពិភពលោក" ហើយបានឲ្យដឹងថា លោកនឹងបន្តកាន់តំណែងជានាយករដ្ឋមន្ត្រី រហូតដល់ពេលដែលគណបក្សអភិរក្សនិយមបានជ្រើសតាំងអ្នកជំនួសលោក។ លោក Johnson បានឡើងកាន់អំណាចតាំងពីខែធ្នូ ឆ្នាំ ២០១៩ ហើយបានឆ្លងកាត់រយៈពេលដ៏ច្របូកច្របល់ជាមួយ Brexit ជំងឺរាតត្បាតកូវីដ-១៩ និងភាពចម្រូងចម្រាសផ្ទៃក្នុង។ ភាពជាអ្នកដឹកនាំរបស់លោក Johnson បានជាប់គាំងនៅក្នុងភាពចម្រូងចម្រាសក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ។ លោកត្រូវបានប៉ូលីសផាកពិន័យ ពីបទបំពានលើវិធានការរឹតត្បិតក្នុងអំឡុងពេលមានជំងឺកូវីដ-១៩៕