ជាពិសេស ទណ្ឌកម្មរបស់ចក្រភពអង់គ្លេសបានកំណត់លើអង្គភាព និងបុគ្គលចំនួន ១៤ ដែលពាក់ព័ន្ធនឹងសកម្មភាពផលិតគ្រាប់រំសេវ និងអាវុធ។ នៅក្នុងបញ្ជីនេះមានរោងចក្រផលិតអាវុធ Sverdlov របស់រុស្ស៊ី ក្រុមហ៊ុនរបស់ទួរគីចំនួន១ ក្រុមហ៊ុនចិនចំនួន ៣ និងអង្គភាពចំនួន ២ នៅក្នុងប្រទេសបេឡារុស្ស។ លើសពីនេះ ការដាក់ទណ្ឌកម្មថ្មីនេះក៏កំណត់គោលដៅទៅលើក្រុមហ៊ុនអេឡិចត្រូនិករុស្ស៊ី និងអ្នកជំនួញពេជ្រ និងប្រេងរបស់រុស្ស៊ីផងដែរ។

មកទល់ពេលនេះ អង់គ្លេសបានដាក់ទណ្ឌកម្មលើបុគ្គល ក្រុមហ៊ុន និងក្រុម សរុបចំនួន២.០០០ពាក់ព័ន្ធនឹងប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីនៅអ៊ុយក្រែន។

ក្នុងពេលជាមួយគ្នានោះ អនុរដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោក Wally Adeyemo បានឲ្យដឹងថា សហរដ្ឋអាមេរិកនឹងដាក់ទណ្ឌកម្មលើគោលដៅជាង ៥០០ ពាក់ព័ន្ធនឹងប្រទេសរុស្ស៊ី។ ការដាក់ទណ្ឌកម្មទាំងនេះ សំដៅទៅលើបរិវេណឧស្សាហកម្មយោធារបស់រុស្ស៊ី និងក្រុមហ៊ុននៅក្នុងប្រទេសទីបីដែលជួយឱ្យរុស្ស៊ីទទួលបានទំនិញដែលចង់បាន តាមនោះធានាថារុស្ស៊ីនឹងមិនអាចទទួលបានទំនិញដែលត្រូវការនោះទេ៕