រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មអង់គ្លេស លោក Greg Hands ។ (ប្រភព៖ The Sun)

សេចក្តីប្រកាស ដូចពោលខាងលើនេះត្រូវបានធ្វើឡើងក្នុងបរិបទដែលទីក្រុង ឡុងដ៍ កំពុងតែខិតខំប្រឹងប្រែង ឈានដល់សម្រេចបាននូវកិច្ចព្រមព្រៀង ជាមួយទីក្រុងវ៉ាស៊ីនតោន មុនពេលដល់កាលកំណត់សម្រាប់ការចរចាក្រោយ Brexit (ឬហៅថាអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប) នៅចុងឆ្នាំនេះ។

យោងតាមរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មអង់គ្លេសលោក Greg Hands បានឲ្យដឹងថា ក្រុមអ្នកចរចារទាំងពីររបស់សហរដ្ឋអាមេរិកនិងអង់គ្លេស គ្រោងនឹងជួបប្រជុំគ្នានៅសប្តាហ៍ក្រោយ ហើយរដ្ឋាភិបាលអង់គ្លេស កំពុងជំរុញការចរចាជាមួយតំណាងនៃគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យ ដរាបណា ទីក្រុងវ៉ាស៊ីនតោនរៀបចំការបោះឆ្នោតប្រធានាធិបតីនៅខែ វិច្ឆិកាខាងមុខនេះ៕