![]() |
នេះគឺជាការវាយតម្លៃរបស់អ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May នាថ្ងៃទី ១៧ កក្កដា។ នៅពេលឆ្លើយសំនួរថា តើសុន្ទរកថារបស់ប្រធានាធិបតីលោក Trump បន្ទាប់ពីជំនួបកំពូលអាចធ្វើឲ្យប្លុកសម្ព័ន្ធភាពអន្តរអាត្លង់ទិកចុះខ្សោយ ដែរឬទេ អ្នកនាំពាក្យរូបនេះបានឆ្លើយយ៉ាងខ្លីថា "អត់ទេ"។
នាថ្ងៃទី ១៦ កក្កដាកន្លងមក ប្រធានាធិបតីលោក Trump បានប្រកាសថា ទំនាក់ទំនងរុស្ស៊ី - អាមេរិកត្រូវបានកែលម្អ តាមរយៈសន្និសីទកំពូល។ លោក Trump បន្តថា ជំនួបជាមួយលោក Putin នៅ Helsinki គឺជាការចាប់ផ្ដើមនៃផ្លូវសន្ទនាដ៏ខ្លាំងក្លាជាមួយរុស្ស៊ីផងដែរ៕

