មនុស្សមានទេពកោសល្យ ទីតាំងភូមិសាស្ត្រ គុណភាពជីវភាពរស់នៅនិងការ ចំណាយជាកត្តាដែលជួយអង់គ្លេសឈ្នះលើប្រទេសអឺរ៉ុបផ្សេងៗ។ នាយក Colliers International លោក Simon Ford ឲ្យដឹងថា បើទោះបីជាភាគីជាច្រើន ចេញផ្សាយរបាយការណ៍មិនសូវល្អទាក់ទិនដល់ស្ថានភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ចនិងហានិភ័យរបស់អង់គ្លេសក្ដី ប៉ុន្តែការស្រាវជ្រាវរបស់ Colliers International សរឲ្យឃើញថា ជាទូទៅអង់គ្លេសនៅតែមានកិត្យានុភាពដ៏ខ្លាំង ពិសេស៕