នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី Theresa May និង នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe

ក្នុងសេចក្តីថ្លែងការណ៍រួមដែលបានដាក់ចេញបន្ទាប់ពីកិច្ចចរចារទ្វេភាគីនៅទីក្រុងឡុងដ៍ ថ្នាក់ដឹកនាំទាំងពីរបានអះអាងថានឹងសហការជាមួយគ្នាក្នុងវិស័យសន្តិសុខ និងការពារជាតិដើម្បីធានា«តំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វ្រិកប្រកបដោយសេរីភាពនិងបើកធំទូលាយ»។ ភាគីទាំងពីរក៏ឯកភាពបង្កើនទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចទ្វេភាគីថ្មីកាន់តែឆាប់កាន់តែល្អ ក្នុងបរិបទដែលប្រទេសអង់គ្លេសចាកចេញពី EU បន្ទាប់ពីកិច្ចព្របព្រៀងពាណិជ្ជកម្មជប៉ុននិង EU នឹងចូលជាធរមាននៅខែកុម្ភៈខាងមុខ ដែលស្រូប ៣០% នៃខឿនសេដ្ឋកិច្ចសកលលោកផងដែរ៕