ប្រធានក្រុមចរចាររបស់រដ្ឋាភិបាលអង់គ្លេស លោក David Frost (រូបថត៖ Financial Times)

លោក David Frost បានឲ្យដឹងថា បន្ទាប់ពីចាកចេញពី EU មក អង់គ្លេសគឺជាប្រទេសឯករាជ្យមួយដែលមានសិទ្ធិបង្កើតច្បាប់ដោយផ្ទាល់ខ្លួន ហើយវានឹងគ្មាអត្ថន័យទេ ប្រសិនបើអង់គ្លេសចាកចេញពី EU ហើយប៉ុន្តែនៅតែត្រូវគោរពនិងអនុវត្តតាមច្បាប់របស់ប្លុកនេះ។

សេចក្តីប្រកាសនេះរបស់លោក David Frost បានបង្ហាញពីការបន្តគោរពតាមទស្សនៈតឹងរឹងរបស់រដ្ឋាភិបាលអង់គ្លេសអស់រយៈពេលជាច្រើនខែដោយមិនយល់ព្រមអនុវត្តតាមច្បាប់និងស្តង់ដាររបស់អឺរ៉ុបស្តីពីពាណិជ្ជកម្ម ក៏ដូចជាមិនយល់ព្រមការជំនុំជំរះពីស្ថាប័នមានសមត្ថកិច្ចណាមួយរបស់តុលាការអឺរ៉ុប ឬនិតិវិធីនានារបស់ EU ដែលពាក់ព័ន្ធនឹងជម្លោះរវាងភាគីទាំងពីរផងដែរ៕