![]() |
ក្នុងសេចក្តីជូនដំណឹង អ្នកនាំពាក្យរដ្ឋាភិបាលអង់គ្លេសបានឲ្យដឹងថាកិច្ចប្រជុំនាពេលថ្មីៗនេះរវាងភាគីទាំងពីរ បានប្រព្រឹត្តទៅនៅថ្ងៃទី ៩ ខែមេសា ប្រកបដោយប្រសិទ្ធភាពនិងទូលំទូលាយ ប៉ុន្តែមិនអាចធានាអំពីកិច្ចព្រមព្រៀងមួយជាមួយគណបក្សប្រឆាំងមុនពេលចូលរួមកិច្ចប្រជុំកំពូល EU នោះឡើយ។ ក៏ប៉ុន្តែភាគីទាំងពីរបានឯកភាពជួបជុំគ្នាម្តងទៀតនៅថ្ងៃទី ១១ ខែឧសភា ខណៈដែល EU នាំចេញបាននូវសេចក្តីសម្រេចលើបញ្ហា Brexit ។ ក្នុងថ្ងៃដដែលនោះសភាជាន់ទាប់អង់គ្លេសបានអនុម័តលើសំណើររបស់លោកស្រី Theresa May ចំពោះការដែល EU ពន្យាពេល Brexit រហូតដល់ថ្ងៃទី ៣០ ខែមិថុនា ខាងមុខដោយមានសម្លេងគាំទ្រចំនួន ៤២០ និងសម្លេងប្រឆាំងចំនួន ១១០ ផងដែរ៕

