អង់គ្លេសបានអំពាវនាវឲ្យសហភាពអឺរ៉ុបមានគោលជំហរយ៉ាងទន់ភ្លន់ថែមទៀត

រដ្ឋមន្ត្រីក្រសួងគមនាគមន៍អង់គ្លេស លោក Chris Grayling បាននាំចេញ សេចក្តីថ្លែងការពោលខាងលើបន្ទាប់ពីបណ្តាថ្នាក់ដឹកនាំ EU សុទ្ធតែបង្ហាញនូវ ទស្សនៈដ៏រឹងមាំដែលពាក់ព័ន្ធនឹងកិច្ចព្រមព្រៀង Brexit នៅក្នុងកិច្ចប្រជុំកំពូល ក្រៅផ្លូវការ ដែលទើបបានបញ្ចប់នៅទីក្រុង Salzburg ប្រទេសអូទ្រីស។

ឆ្លើយបទសម្ភាសទៅកាន់ទីភ្នាក់ងារសារព័ត៌មាន BBC (ប្រទេសអង់គ្លេស) នាថ្ងៃទី ២១ ខែកញ្ញា លោក Grayling បានសង្កត់ធ្ងន់ថា«នាបច្ចុប្បន្ន ប្រការដែល EU ទាមទារនៅជុំវិញបញ្ហាអៀរឡង់ខាងជើងគឺមិនអាចធ្វើឡើងចំពោះ រដ្ឋាភិបាលណាមួយរបស់អង់គ្លេសទេ»។ យោងតាមលោក Grayling ប្រសិនបើថ្នាក់ដឹកនាំ EU នៅតែ តាំងចិត្តអនុលោមតាមគោលជំហរទាំងនេះ នឹងបណ្តាលឲ្យគ្មាន កិច្ចព្រមព្រៀងណាមួយអាចសម្រេចបាននោះឡើយ។ ក៏ប៉ុន្តែ លោក Grayling ក៏បានសំដែងនូវ សុទិដ្ឋិនិយមចំពោះការដែល អង់គ្លេសនិង EU គង់តែឈានទៅ កិច្ចព្រមព្រៀងចុង ក្រោយជាក់ជាមិនខាន ឡើយទេ។ គួរបញ្ជាក់ថា យោងតាម ផែនការ អង់គ្លេសនឹង ចាកចេញពី EU នាថ្ងៃទី២៩ ខែមិនាឆ្មាំ២០១៩៕