លិខិតឆ្លងដែនថ្មិរបស់អង់គ្លេស (រូបថត៖ AFP/ TTXVN)

នេះគឺជាព័ត៌មាន ដែលទើបបានចេញផ្សាយដោយក្រសួងមហាផ្ទៃអង់គ្លេសកាលពីថ្ងៃទី ២២ ខែកុម្ភៈ។

ហេតុដូច្នោះហើយ លិខិតឆ្លងដែនពណ៌បៃតង នឹងត្រូវដាក់ចេញនិងផ្តល់ជូនឱ្យពលរដ្ឋអង់គ្លេស ចាប់ពីដើមខែមីនាឆ្នាំ ២០២០ ដែលជំនួសឲ្យលិខិតឆ្លងដែនពណ៌ក្រហមនាពេលនាបច្ចុប្បន្ន។

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃអង់គ្លេស លោកស្រី Priti Patel បានឲ្យដឹងថា ការចាកចេញពីសហភាពអឺរ៉ុប បាននាំមកឱ្យចក្រភពអង់គ្លេសនូវ "ឱកាសតែមួយគត់" ដើម្បីស្តារឡើងវិញនូវអត្តសញ្ញាណជាតិរបស់ខ្លួន ក៏ដូចជាកសាងមាគ៌ាដោយ ឡែកឆ្ពោះទៅកាន់ពិភពលោក៕