អង់គ្លេសត្រៀមរៀបចំវិធានការដោយឯកតោភាគីប្រសិនបើមិនសម្រេចបាននូវកិច្ចព្រមព្រៀងជាមួយ EU

ទោះបីជាមានជំនឿជាក់អំពីការសំរេចឲ្យបានកិច្ចព្រមព្រៀង ជាមួយ EU ក៏ដោយ ក៏ប៉ុន្តែលោក Raab បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលអង់គ្លេសមិនទាន់ត្រៀមខ្លួនក្នុង ការរៀបចំសេណារីយ៉ូផ្សេងៗ និងវិធានការឯកតោភាគី ដើម្បីរក្សារាល់សកម្មភាព ក្នុងរយៈពេលខ្លីជាការចាំបាច់។ ទាំងអង់គ្លេសនិងសហភាពអឺរ៉ុបសង្ឃឹមថា នឹងសម្រេចបាននូវកិច្ចព្រមព្រៀងនៅខែតុលាខាងមុខដើម្បីឱ្យស្ថាប័ននីតិប្បញ្ញត្តិ នៃប្រទេសទាំងពីរអាចអនុម័តមុនពេលអង់គ្លេសចាកចេញពីសហភាពអឺរ៉ុបជាផ្លូវការនៅឆ្នាំបន្តខាងមុខ។

រដ្ឋាភិបាលអង់គ្លេសបាននាំចេញសេចក្តីជូនដំណឹងចំនូន២៥ក្នុងចំណោមដំណឹងមានលក្ខណៈបច្ចេកទេសទាំងអស់ចំនួន ៨០ នូវអនុសាសន៍ជូនមជ្ឈដ្ឋាន សហគ្រាស ប្រជាពលរដ្ឋប្រទេសនេះអំពីជំហានរៀបចំវិធានការនានា ក្នុង ករណីភាគីទាំងពីរ មិនសម្រេចបាននូវកិច្ចព្រមព្រៀងជាមួយគ្នាផងដែរ៕