ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc ជួបសវនាការជាមួយនាយករដ្ឋមន្រ្តីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន។ (រូបថត៖ VNA) |
អ្នកជំនាញ អ៊ុច លាង ចាត់ទុកថា ប្រទេសទាំងពីរបានអនុវត្តន៍ជាក់ស្ដែងការ ប្ដេជ្ញាចិត្តហើយបញ្ជាក់នូវការជឿទុកចិត្តគ្នាទៅវិញទៅមកក្នុងដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ Nguyen Xuan Phuc នៅពេលចុះហត្ថលេខាលើកំណត់ហេតុសហ ប្រតិបត្តិការចំនួន៧ សំដៅជំរុញនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន។
អ្នកជំនាញកម្ពុជាបានវាយតម្លៃខ្ពស់ចំពោះផែនការអំពីលិខិតឆ្លងដែនវ៉ាក់ សាំង សំដៅជួយសម្រួលដល់ការធ្វើដំណើរទៅវិញទៅមករបស់ប្រជាពលរដ្ឋនៃ ប្រទេសទាំងពីរ ការបើកឡើងវិញជើងហោះហើរត្រង់ប្រកបដោយសុវត្ថិភាពនិងទាន់ ពេលវេលាដែលនឹងចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាពនៃប្រទេសនីមួយៗតាមគន្លងប្រក្រតីភាពថ្មីក្រោយវិបត្តិកូវីដ-១៩៕

