រថយន្តបានឆាបឆេះបន្ទាប់ពីការវាយប្រការតាមអាកាសនៅប្រទេសអ៊ីរ៉ាក់ (រូបថត៖ AFP / TTXVN) |
យោងតាមលោកស្រី Callamard បានឲ្យដឹងថា សហរដ្ឋអាមេរិកមិនបានផ្តល់ភ័ស្តុតាងណាមួយ ដែលបង្ហាញថាលោកឧត្តមសេនីយ៍ Soleimani បានរៀបចំផែនការវាយប្រហារ សំដៅទៅលើផលប្រយោជន៍របស់សហរដ្ឋអាមេរិក ជាពិសេសគឺនៅអ៊ីរ៉ាក់ ក៏ដូចជាការវាយប្រហារតាមជើងអាកាសនៅប្រទេសទីបីគឺចាំបាច់។ "។ លោកស្រី Callamard បានចាត់ទុកថា ដោយផ្អែកលើភស្តុតាងរបស់សហរដ្ឋអាមេរិកនោះ ការដែលលោកឧត្តមសេនីយ៍ Soleimani និងអ្នករួមដំណើរត្រូវស្លាប់ បានបង្ហាញថា នេះគឺជាសកម្មភាពរំលោភបំពានលើច្បាប់សិទ្ធិមនុស្សអន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ ហើយសហរដ្ឋអាមេរិកត្រូវតែទទួលខុសត្រូវ ផងដែរ៕

