លោក Nick Ut បានប្រគល់សារមន្ទីរសារព័ត៍មានវៀតណាមនូវ ម៉ាស៊ីនថតរូបចំនួន ២ គ្រឿង និង ឯកសារនៃរូបថតដើមចំនួន ៥២ ដោយ លោកបានថតនៅសមរភូមិវៀតណាមនិងរូបថតមួយចំនួនដែលលោកបានថត នៅវៀតណាមក្រោយពីឆ្នាំ ១៩៧៥ ផងដែរ។
គួរបញ្ជាក់ដែរថាអ្នកកាសែតនិងជាអ្នកថតរូប លោក Nick Ut មានឈ្មោះពិតគឺ Huynh Cong Ut កើតនៅឆ្នាំ ១៩៥១ នៅ ខេត្ត Long An ដែលគឺជាជនជាតិ អាមេរិកមានដើមកំណើតវៀតណាម។ លោកជាអ្នកថតរូប កុមារី Phan Thi Kim Phuc និង កុមារមួយចំនួនផ្សេងៗទៀតដែលរងការរលាកដោយគ្រប់បែក Napalam របស់អាមេរិក នៅស្រុក Trang Bang។ ក្នុងឆ្នាំ ១៩៧៣ ដោយរូបថតនេះ លោកបានដណ្តើមឈ្នះបានរង្វាន់ Pulitzer ដែលជា រង្វាន់ដ៏មានកិត្យានុភាព របស់អាមេរិក និងឈរនៅលំដាប់ថ្នាក់ទី ៥១ ក្នុង ចំណោម រូបថតចំនួន ១០០ ដែលមានឥទ្ធិពលបំផុតក្នុងសតវត្សទី ២០ ដោយសាកលវិទ្យាល័យ កូឡុំបៀជ្រើសរើសផងដែរ៕
