លោក Nguyen Xuan Son អ្នកបោះឆ្នោតនៅទីក្រុង Vung Tau ខេត្ត Ba Ria-Vung Tau បានចាត់ទុកថា គប្បីកាត់បន្ថយបុគ្គលិកក្របខ័ណ្ឌរដ្ឋនៃប្រ ព័ន្ធនយោបាយ ដើម្បីលើកកំពស់ប្រសិទ្ធភាពការងារ។ រីឯលោក Nguyen Viet Hung អ្នកបោះឆ្នោតមណ្ឌលទីក្រុងហូជីមិញក៏បានស្រុះចិត្តគំនិតលើការកែទម្រង់ ក្បាលម៉ាស៊ីនរដ្ឋផងដែរ៖

“ក្បាលម៉ាស៊ីនរដ្ឋរបស់យើងនៅសំពីងសំពោងណាស់។ តាមនោះយើងត្រូវ ធ្វើកំណែទម្រង់ក្បាលម៉ាស៊ីន កាត់បន្ថយបុគ្គលិក លើកកំពស់ការងារអធិការកិច្ច។ រួមជាមួយគ្នានោះ គប្បីគូបផ្សំជាមួយអង្គការបក្សបង្កើនការត្រួតពិនិត្សឃ្លាំមើល ផងដែរ”។

ក្រៅពីនោះ អ្នកបោះឆ្នោតក៏បានយកចិត្តទុកដាក់លើបញ្ហាថែទាំ លើកកំពស់ សុខភាពប្រជាជន។ អ្នកបោះឆ្នោតខ្លះបានចាត់ទុកថា ការដែលរដ្ឋយកចិត្តទុកដាក់ លើបញ្ហានេះគឺពោរពេញទៅដោយអត្ថន័យនយោបាយនិងមនុស្សសាស្ត្រយ៉ាង ជ្រាលជ្រៅផងដែរ៕