អ្នកបោះឆ្នោតចំនួន ៤៤ លាននាក់បោះឆ្នោតរដ្ឋសភាកូរ៉េខាងត្បូងនិតិកាល ២១ (រូបថត៖ TTXVN)

យោងតាមព័ត៌មានបឋមអំពីបេក្ខជនជាប់ឆ្នោតនៅតាមមណ្ឌលបោះឆ្នោតភាគច្រើន ក៏ត្រូវបានផ្សព្វផ្សាយនៅវេលាម៉ោង ២២៖០០ នាយប់ថ្ងៃទី ១៥ ខែមេសាផងដែរ។ ដើម្បីធានាសុវត្ថិភាពដល់អ្នកបោះឆ្នោត គណៈកម្មាធិការរៀបចំការបោះឆ្នោតកណ្តាលរបស់កូរ៉េខាងត្បូង បានតម្រូវឲ្យអ្នកបោះឆ្នោះមានវត្តមាននៅតាមមណ្ឌលបោះឆ្នោត ត្រូវពាក់ម៉ាស់ ស្រោមដៃ រក្សាចម្ងាយយ៉ាងតិច ១ ម៉ែត្រ និងត្រូវវាស់សីតុណ្ហភាពរាងកាយ មុនពេលចូលបោះឆ្នោតផងដែរ។

រដ្ឋាភិបាលកូរ៉េខាតត្បូងក៏បានសម្រេចចិត្តផ្អាកជាបណ្តោះអាសន្ននូវការអនុវត្តបទប្បញ្ញត្តិដាក់នៅដាច់ដោយឡែក ដើម្បីអនុញ្ញាតឱ្យអ្នកបោះឆ្នោតដែលកំពុងស្ថិតក្រោមការដាក់នៅដាច់ដោយឡែកប្រមាណ ៥០ ម៉ឺននាក់ អាចទៅបោះឆ្នោតនៅថ្ងៃទី ១៥ ខែមេសា ប៉ុន្តែត្រូវគោរពតាមបទបញ្ញត្តិដោយឡែកផងដែរ៕