វេទិកាត្រូវបានរៀបចំឡើងដោយមានការចូលរួមដោយផ្ទាល់ផងនិងតាមប្រព័ន្ធវីដេអូផង។ (រូបថត៖ congthuong.vn) |
“ទស្សនៈអំពីការប្រើប្រាស់ថាមពលប្រកបដោយសន្សំសម្ចៃ ប្រសិទ្ធភាព ការពារ បរិស្ថាន ត្រូវតែបានចាត់ទុកថា ជាគោលនយោបាយជាតិសំខាន់ជួរមុខ ជាការទទួល ខុសត្រូវរបស់សង្គមទាំងមូល ជាមួយនឹងគោលដៅថា អត្រាសន្សំសម្ចៃថាមពលលើ បរិមាណប្រើប្រាស់ថាមពលសរុប ក្នុងសេណារីយ៉ូអភិវឌ្ឍធម្មតា គឺត្រូវសម្រេចបាន ប្រមាណ៧%នៅឆ្នាំ២០៣០និងប្រមាណ១៤%នៅឆ្នាំ២០៤៥”។
លោកបណ្ឌិត Nguyen Duc Hien ក៏បានសង្កត់ធ្ងន់ដែរថា រដ្ឋាភិបាលកំពុងបញ្ជា ដឹកនាំការកសាងនិងដាក់ពង្រាយយុទ្ធសាស្ត្រអភិវឌ្ឍថាមពលជាតិ និងយុទ្ធសាស្ត្រ អភិវឌ្ឍអនុវិស័យថាមពល ផែនការមេស្ដីពីថាមពលជាតិ និងផែនការអភិវឌ្ឍថាមពល អគ្គីសនីជាតិឲ្យបានស្របតាមស្មារតីនៃសេចក្ដីសម្រេចចិត្ត។ នាពេលខាងមុខ រដ្ឋសភា នឹងធ្វើវិសោធនកម្មច្បាប់ប្រេងឧស្ម័ន និងធ្វើសុក្រិតនូវច្បាប់ឯកទេសអំពីថាមពល អគ្គីសនី ការប្រើប្រាស់ថាមពលប្រកបដោយសន្សំសម្ចៃនិងប្រសិទ្ធភាព ក៏ដូចជាច្បាប់ ផ្សេងៗទៀតពាក់ព័ន្ធដល់វិស័យថាមពលផងដែរ៕

