(រូបថត៖ TTXVN)


នៅក្នុងជំនួបនេះ លោកស្រី Tong Thi Phong បានអះអាងថា ក្នុងរយៈពេល៤០ឆ្នាំចូលរួមជាសមាជិក អ.ស.បកន្លងទៅ វៀតណាមជានិច្ចកាលជាសមាជិកដ៏សកម្ម ម្ចាស់ការនិងមានការទទួលខុសត្រូវរបស់អ.ស.ប ហើយជានិច្ចកាលអនុវត្តន៍យ៉ាងល្អនូវតួនាទីនានាដែលអ.ស.បប្រគល់ជូន។ លោកស្រីបានសន្យាថា វៀតណាមនឹងបន្តចូលរួមយ៉ាងសកម្មក្នុងសកម្មភាពរបស់អ.ស.បសំដៅធានាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបតិ្តការនិងការអភិវឌ្ឍ។

ចំណែកឯលោក Kamal Malhotra បានអះអាងជាថ្មីម្ដងទៀតនូវការសន្យារបស់អ.ស.បក្នុងការជួយឧបត្ថម្ភ សហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសភាវៀតណាម ដើម្បីលើកស្ទួយសមត្ថភាពឃ្លាំមើលនិងតាក់តែងច្បាប់របស់រដ្ឋសភាវៀតណាម ក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ដោយចីរភាពក៏ដូចជារបៀបវារៈដល់ឆ្នាំ២០៣០របស់អ.ស.បផងដែរ៕