![]() |
ក្នុងជំនួបនេះ លោកស្រី Dang Thi Ngoc Thinh បានអះអាងថា វៀតណាម ជានិច្ចកាលយកចិត្តទុកដាក់និងមានគោលបំណង់ចង់បង្កើនទំនាក់ទំនងមិត្តភាពនិង កិច្ចសហប្រតិបត្តិការជាមួយបង់ក្លាដេសឲ្យកាន់តែល្អប្រសើរ។ លោកស្រី Dang Thi Ngoc Thinh ក៏ស្នើឲ្យភាគីទាំងពីរអនុវត្ដវិធានការជាក់ស្តែង ដើម្បីនាំមកនូវ ទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបាន ២ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០២០ ព្រមទាំង បង្កភាពងាយស្រួលសំរាប់សហគមន៍សហគ្រាសក្នុងការ ចែករំលែកព័ត៌មាន និងតភ្ជាប់ទំនាក់ទំនងផ្នែកពាណិជ្ជកម្ម និងបង្កើនការវិនិយោគទ្វេភាគីផងដែរ។
រីឯកខ្លួនវិញ លោកស្រី Sheikh Hasina បានសម្តែងនូវការពេញចិត្ត ចំពោះទំនាក់ ទំនងនៃប្រទេសទាំងពីរដែលកំពុងអភិវឌ្ឍយ៉ាងល្អប្រសើរក្នុងរយៈពេល ៤៥ ឆ្នាំ កន្លង ទៅលើវិស័យ នយោបាយ - កិច្ចការបរទេស សេដ្ឋកិច្ច-ពាណិជ្ជកម្ម វិនិយោគ កសិកម្ម និងអប់រំ៕

